ឃុំ​ខ្លួនស្ត្រីមេ​ទុង​ទីន​ក្រោម​ការចោទ​ប្រកាន់​ពីបទបោកប្រាក់

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ អាទិត្យ ទី ២ ខែ មករា ឆ្នាំ ២០១១

​ឃុំ​ខ្លួនស្ត្រីមេ​ទុង​ទីន​ក្រោម​ការចោទ​ប្រកាន់​ពីបទបោកប្រាក់(​រូបថត ចាន់​ថេ​ត​) 

​ឃុំ​ខ្លួនស្ត្រីមេ​ទុង​ទីន​ក្រោម​ការចោទ​ប្រកាន់​ពីបទបោកប្រាក់

ខេត្ត​កំពង់ចាម ៖ ស្ត្រី​មេ​តុង​ទីន​ល្បីឈ្មោះ​​ឆេង ឡាង អាយុ​៤០​ឆ្នាំ រស់​នៅ​ភូមិ​ទី១០ ​សង្កាត់​កំពង់​ចាម ក្រុង​កំពង់ចាម ត្រូវ​បាន​លោក​ចៅ​ក្រម​ទិត សុទ្ធី ​ចេញ​ដីកា​ឃុំ​ខ្លួន​លេខ​០២ ព្រ.ទ ចុះ​ថ្ងៃទី១ មករា ២០១១ ដោយ​ចោទ ប្រកាន់​ពីបទឆបោក​​ ហើយ​ត្រូវ​បាន​លោក​អនុ​សេនីយ៍​ឯកហង្ស វ៉ាន់ចន អធិការ​រង​នគរបាល​ក្រុង​កំពង់​ចាម​នាំទៅ​ដាក់ពន្ធនា​គារ​ខេត្ត​ភ្លាមៗ​ផង​ដែរ ក្រោម​ការ​តាម​ឃ្លាំមើល​របស់​កូន​តុង​ទីន​ដែល​មានគ្នា​ប្រមាណពី២០ ទៅ​៣០​នាក់​​ព្រោះ​​ខ្លាច​មានការ​ដោះ​លែង​​ឱ្យ​នៅក្រៅឃុំ​​​ដោយសារ​តែ​មានមេ​ធាវីម្នាក់​តាម​ធានា​តាំងពី​នៅ​អធិការដ្ឋាន​ក្រុង​កំពង់​ចាម រហូ​ដល់​សាលា​ដំបូង​ខេត្ត ។

អតីត​អាជីវករ​លក់​ដូរ​ឈ្មោះ​ឈាវ ទូច ភេទ​ស្រី អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​អំពិល ឃុំ​អំពិល ស្រុក​កំពង់​សៀម បានប្រាប់​កោះ​សន្តិ​ភាព​​ឱ្យ​ដឹង​ថា​គាត់បាន​លេង​តុងទីន​ជាមួយ​មេ​ខាងលើ នេះ​ចំនួន២​ក្បាល ក្នុង​នោះ​​ក្បាល​ទី១​លេង​ចាប់​ផ្តើម​​ពីថ្ងៃទី១២ មីនា ២០១០ មានគ្នា​៦០​នាក់ ​ដោយ​ក្នុង១​អាទិត្យ​ឱ្យ​តែដល់​ថ្ងៃសុក្រ​ត្រូវបង់​លុយ​ចំនួន​៥០​ដុល្លារ ដោយលេង​បាន​​រយៈ​ពេល​ចំនួន​៤១​ថ្ងៃ ​ស្មើ​២.០៥០​ដុល្លារ លេងបន្ត​រហូត​មកដល់ថ្ងៃទី​២៤ ធ្នូ ២០១០ នេះ ។ សំរាប់​​១​ក្បាល​ទៀត​​លេង​លុយ​ខ្មែរ​ដោយ​ចាប់​​ផ្តើម​​លេង​នៅថ្ងៃទី១ វិច្ឆិកា​​ ២០១០ ​មានគ្នា​៨​១នាក់ ​ក្នុង​​១ថ្ងៃ​បង់​ចំនួន​​១០ម៉ឺន​រៀល ហើយ​គាត់​បង់​បាន​ចំនួន​៥៦​ថ្ងៃ ស្មើ​៥.៦០០.០០០​រៀល ។

​ក្រោយ​មក​បាន​ចាប់​ផ្តើម​​លេង​១​​​ក្បាល​ទៀត​នៅថ្ងៃ២១ ធ្នូ ២០១០ មានគ្នា​៨០​នាក់ ក្នុង​១​ថ្ងៃបង់ចំនួន​៣០ម៉ឺន​រៀល ​លេង​បាន​៦​ថ្ងៃស្មើ​១.៨០០.០០០​រៀល ក្នុងពេលដែលគេ​ផ្អើល​​ចាប់​មេតុងទីន​ភ្លាមៗ​នោះពុំ​បាន​ដឹង​ទេ​ លុះ​ពេលរសៀល​ទើប​ដឹង​ថា មានបញ្ហា​​​ក៏​ប្រញាប់មកដាក់​ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​ក្រុង​កំពង់​ចាម ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s