កើតstress ក៏ល្អម្យ៉ាងដែរ!

អ្វីគ្រប់យ៉ាងសុទ្ធតែមានមុខពីរ​ របស់វា ល្អនិងអាក្រក់ ហើយstreess ក៏វាអីចឹងដែរ!​ ខាងក្រោមនេះ មានករណីខ្លះដែលជារោគសញ្ញានៃការកើតជំងឺstress ដែលអ្នកគួរយល់ដឺង។

Stress ជាប្រភេទជំងឺម្យ៉ាង ដែលធ្វើអោយយើងមានអារម្មណ៍ថាពិបាកទ្រាំ ហត់នឿយ ហើយវាក៏អាចអោយយើងមានអារម្មណ៍ថា ឈឺក្បាល​ ហាក់ដូចជាផែនដីកំពុងតែក្រឡាប់ចាក់ ហើយយើងមិនអាចចាកចេញរួចផុតពីវាបាន។ Stress ​ ក៏ជាមូលហេតុដែលអាចធ្វើអោយប្រព័ន្ធភាពស៊ាំរបស់យើងមានការចុះខ្សោយ ហើយក៏អាចបណ្តាលអោយយើងងាយស្រួលនិងឆាប់កើតជំងឺផងដែរ។
ប៉ុន្តែ វាក៏អស្ចារ្យណាស់ដែរ!
១. Stress ជាកំលាំងមួយដ៏ខ្លាំង
ជាដំបូង និងសំខាន់បំផុត​ stress​ មានអត្ថប្រយោជន៍ ហើយក៏អាចក្លាយជាកំលាំងមួយដ៏ខ្លាំងខ្លាផងដែរ។ជាក់ស្តែង យើងកីអាចដឹងយ៉ាងច្បាស់ អំពីគុណតំលៃរបស់វា ដោយគ្រាន់តែសង្កេតរាល់កិច្ចការដែលនៅជុំវិញខ្លួនយើង។ ឧទាហរណ៏ ក្នុងករណីសិស្សម្នាក់ កំពុងរំលឹកមើលមេរៀនដើម្បីត្រៀមប្រលង ហើយសិស្សម្នាក់នេះជាសិស្សឧស្សាហ៍ព្យាយាម ខំប្រឺងមើលមេរៀនតាំងតែពីដើមទី។ហើយមួយទៀត ទាល់តែជិតដល់ថ្អៃប្រលង ទើបបានកាន់សៀវភៅ ជួនរៀនដាច់ដាច់យប់ក៏មាន នៅយប់មុនថ្អៃប្រលងុ។ តែទោះជាយ៉ាងណាក៏ដោយ សិស្សដែលឧស្សាហ៍ព្យាយាម នៅតែទទួលបានលទ្ធផល់ល្ធជាងសិស្ស ដែលជិតប្រលង ទើបកាន់សៀវភៅដែរ។ ចំនុចដែលគួរឲភ្ញាក់ផ្អើលនោះ គឺពួកគេទាំងពីរ ស្ធិតនៅក្រោមឥទ្ធិពលរបស់ Stress ពួកគេបានទទួលរងសំពាធយ៉ាងខ្លាំងពីការប្រលង់របស់ពួកគេ ដែលធ្វើឲពួកគេ ពេលណាក៏មានការព្រួយបារម្មណ៏ ដែលជំរុញឲពួកគេមានការខិតខំនិង ប្រឺងប្រែងបានយ៉ាងល្អ។
២.Stress ជួយបង្កើនការយល់ដឹង
​​ អ្នកចិត្តសាស្រ្ត Hans Seley ដែលត្រូវបានគេដាក់ងារថា ជា”បិតាបង្កើតរបស់ Stress” គាត់បានស្រាវជ្រាវយ៉ាងជ្រៅអំពីបញ្ហានេះ។ ហើយគាត់បានហៅប្រភេទ Stress​ ដែលមានប្រយោជន៍នេះថា “eustress”។
រាល់មនុស្សណាដែលកើត eustress អាចនិងទទួលបានជោគជ័យយ៉ាងច្រើនក្នុងរដូវកាលប្រលង ពីព្រោះថា Stress​ បានបង្កើនការចងចាំរបស់ខួរក្បាលរបស់ពួកគេឲមានការកើនឡើង។ វាស្ទើតែមិនជឿថា Stress មានលទ្ធភាពបែបនេះ។ វាអាចធ្វើឲអង្គចងចាំរបស់យើងមានការប្រមូលផ្តុំ ហើយវាអាចជួយយើង ឲមានការគិតបានយ៉ាងរហ័ស ក្នុងគ្រាមានអាសន្នុ។ Stress អាចជួយយើងរកឃើញ នូវដំណេះស្រាយល្អៗ ក្នុងគ្រាដែលយើងជួបទុក្ខលំបាកគិតអ្វីមិនចេញ។
តាមការស្រាវជ្រាវខ្លះៗ បានឲឃើញថា Stress អាចជួយបង្កើនការចងចាំ និងអាចមានលទ្ធភាពអាចឲយើងនឹកឃើញឡើងវិញ។ ដូចនេះ Stress អាចជួយអ្នកក្នុងពេលអ្នកកំពុងរំលឹកមេរៀនត្រៀមប្រលង រឺមុនពេលអ្នកឡើងថ្លែងសន្ទរកថាអ្វីមួយនោះ វាអាចជួយអ្នកនឹកឃើញឡើងវិញនូវមេរៀនដែលអ្នកបានមើលវាពីមុនមក។

ដកស្រង់​ និងប្រែសម្រួលពី​ http://dantri.com.vn/c7/s7-490601/bi-stress-cung-tot

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s