ទិដ្ឋភាពក្រោយពិធីចែកសញ្ញាបត័្រ!

This slideshow requires JavaScript.


កាលពីម្សិលមិញ វេលាម៉ោងប្រហែលជា២រសៀល មានការប្រារព្ធពិធីចែកសញ្ញាបត្រថ្នាក់វេជ្ជបណ្ឌិត ដល់បងៗនិស្សិតកម្ពុជា និងឡាវជំនាន់ទី៣៥ នៃសាកលវិទ្យាល័យវេជ្ជសាស្រ្តថាយប៊ិញ។ ទិដ្ឋភាពនៅថ្ងៃនោះ មានទាំងការសប្បាយផង កើតទុក្ខផង។ មានបងៗខ្លះត្រួវបែកពីសង្សារបណ្តូលចិត្តរបស់គាត់ មានទាំងជនជាតិខ្មែរ ជនជាតិយួន។ ហើយខ្ញុំនៅចាំថា មានបងម្នាក់ដំណាងឲនិស្សិតកម្ពុជា ឡើងថ្លែងសន្ទរកថា អំពីចំនាប់អារម្មណ៏ និងនិយាយអំពីការលំបាកដែលបានជួបប្រទះរយៈពេល៧ឆ្នាំ និងការថ្លែ្ងងអំណរគុណដល់លោកគ្រូអ្នកគ្រូ ដែលបានបង្ហាត់បង្រៀនដល់ពួកគាត់។​ គាត់និយាយទាំងអួលដើមក បន្តិចក្រោយមកគាត់បានយំដែលធ្វើឲគាត់និយាយទៅមុខលែងរួច។ពេលនោះស្នូរទះដៃក៏បានបន្លឺឡើង។ ស្នូរទះដៃបានបញ្ចប់បន្តិចម្តងៗ គាត់ក៏បានតាំងស្មារតីនិយាយបន្តរហូតចប់នូវការថ្លែងសន្ទរកថារបស់គាត់។ ថ្ងៃស្អែកដល់ថ្ងៃដែលពួកគាត់ ត្រូវចាកចេញពីថាយប៊ិញហើយ ដើម្បីឆ្ពោះដំណើរទៅក្រុងហាណូយ បន្ទាប់មកខានស្អែក ពួកគាត់និងធ្វើមាតុភូមិនិវត្ត ទៅបំរើមាតុភូមិហើយ។ នៅតែខ្ញុំ នៅឯនេះស្ងាត់ឡើងជ្រងំ មានអារម្មណ៏ថាឯកកោរណាស់ ហើយមានអារម្មណ៏ថាមិនដាច់អាល័យពីពួកគាត់ទាល់តែសោះ។ តែជាទោះបីជាយ៉ាងណា ចុងបញ្ចប់ ខ្ញុំសូមជូនពរ និងប្រសិទ្ធពរជ័យឲពួកគាត់ំទទួលបានការងារមួយដ៏សមប្រកបនិងដ៏ល្អប្រសើរមួយដែលអាចចិញ្ចឹមខ្លួនឯង និងគ្រួសារបាន។ លាហើយបងៗ សង្ឍឹមថាមានឱកាសក្រោយនិងបានជួបគ្នាម្តងទៀត៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s