ឈឺ​ចាប់​ទេ​​ ឮ​​បទ​ចម្រៀង​​នេះ?

បទ​ “ពង្សាវតារ​ខ្មែរ” ​គឺ​ជា​បទ​ចម្រៀង​ដែល​កីឡាករ​ កីឡា​ការិនី​ កម្ពុជា​​​ជា​ច្រើន​នាក់​បាន​ច្រៀង​​នៅ​ពេល​ជប់​ លៀង​ Gala Dinner​ មុន​ចេញ​ទៅ​ កីឡា​ស៊ីហ្គេម​ លើក​ទី​២៦​​ នៅ​ឥណ្ឌូណេស៊ី។ ​បទ​នេះ​បញ្ជាក់​ថា​ ខ្មែរ​ពិត​ជា​ខ្លាំង​ ខ្មែរ​​ពិត​ជា​អស្ចារ្យ​ និង​ ថ្កុំថ្កើង​រុង​រឿង​ដោយ​គ្មាន​គូ​ប្រៀប​នៅ​​អតីត​កាល។ តាម​រយៈ​បទ​ចម្រៀង​នេះ​​បាន​បណ្ដុះ​ស្មារតី​​ដល់​កីឡាករ​គ្រប់​រូប​ឲ្យ​តាំង​អារម្មណ៍​ឡើង​នៅ​ក្នុង​ការ​ប្រកួត​ខាង​មុខ​នេះ។

ក្នុង​នោះ​ ស៊ន​ ដាវីន​ កីឡាការិនី​ តេក្វាន់ដូ​ ដែល​​ម្ចាស់​មេដាយ​មាស​ តេក្វាន់ដូ​ អាស៊ាន​លើក​ទី​១០ និង​​​តែង​តែ​រក​​មេដាយ​ជូន​ជាតិ​មាតុភូមិ​ជា​ច្រើន​​នោះ​ក៏​បាន​ស្រែក​ច្រៀង​បទ​​​នេះ​អម​ដោយ​ទឹក​មុខ​មុតមាំ​​ និង​ចង់​​ធ្វើ​​ឲ្យ​​​ល្បី​រន្ទឺ​ដូច​ជា​បទ​ចម្រៀង​អីចឹង។

ជា​មួយ​គ្នា​នេះ​ ឯកឧត្ដម​ ថោង ខុន ​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ និង​ លោក​​អគ្គលេខាធិការ​ វ៉ាត់​ ចំរើន​ ក៏​បាន​ច្រៀង​ចម្រៀង​នេះ​​ប្រកប​ដោយ​ទឹក​មុខ​​ក្លៀវក្លា​​​រួម​នឹង​ការ​គ្រវី​ទង់​ជាតិ​កម្ពុជា​ដើម្បី​​ជា​សញ្ញាណ​មួយ​ថា​ត្រូវ​យក​ឈ្នះ​លើ​ឆាក​អន្តរជាតិ​ដើម្បី​ជាតិ​ខ្មែរ។

ចំណែក​​ឯ​ម្នាក់​ៗ​នៅ​ឯ​តុ​អាហារ​​អង្គុយ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​ដែល​មើល​ទៅ​គួរ​ឲ្យ​ស្រណោះ​ដល់​អតីតកាល​ដែល​ខ្មែរ​ធ្លាប់​តែ​ខ្លាំង។ ​ក្នុង​នោះ​កីឡាករ​ម្នាក់ៗ​​​បាន​តាំង​ចិត្ត​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​បាន​ដូច​បទ​ចម្រៀង​ ប៉ុន្តែ​ ​​ការ​តាំង​ចិត្ត​របស់​កីឡាករ​បាល់ទាត់​ហាក់​ដូច​ជា​មិន​សូវ​ល្អ​ដោយ​​បណ្ដោយ​ឲ្យ​ក្រុម​ ឥណ្ឌូណេស៊ី​ លត់​ ៦-០។ អារម្មណ៍​បែប​ណា​ពេល​ទង់​ជាតិ​ខ្មែរ​គ្រវី​​លើ​ឆាក​អន្តរជាតិ​ពេល​ទទួល​បាន​មេដាយ​មាស​នោះ។ អន្តរជាតិ​កោត​ស្ញប់ស្ញែង​ប៉ុណ្ណា​ដែរ​ ​ពេល​គេ​​យល់​បទ​ចម្រៀង​ខាង​ក្រោម​នេះ។


បទៈ​ ពង្សាវតារ​ខ្មែរ

. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថា
តាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង
ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ សព្វសាយ​រុងរឿង
គេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើង
ចាត់​ទុក​ឡើង​ជា​ជាតិ​ច្បង ។

២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយ
បាន​ចេញ​ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ា
សាសនា ​សិល្បៈ ចម្លាក់​វិចិត្រ គំនិត​សិក្សា
តន្ត្រី​ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា
ជា​គោលការណ៍​ខ្មែរ​ផ្សាយ​ទៅ ។

៣. ខ្មែរ​អើយ ចូរ​ស្ដាប់​សាវតារ
ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង
តាំង ​ចិត្ត​ឲ្យ​មាំ ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង
តម្លៃ​​នៃ​ជាតិ​ខ្មែរ​យើង ឲ្យ​បាន​រុងរឿង
ជា​ថ្មី​ឡើង​តាម​សាវតារ ។

តាម​​រយៈ​km.wikipedia​ ​បទ​នេះ​​សម្ដេច​ ព្រះសង្ឃរាជ ​ជួន ណាត
អត្ថបទៈ​ឆន ទិត្យ

អត្ថបទទាំងស្រុងដកស្រង់ពី​​​ news.sabbay
ខាងក្រោមនេះ គឺជាបទ ពង្សាវតារខ្មែរ!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: