4ដំណោះស្រាយ ចំពោះអ្នកមានបញ្ហាឈឺចង្កេះ

ក្នុងចំណោមមនុស្ស១០នាក់ គឺមានមនុស្ស៨នាក់ហើយដែលមានបញ្ហាឈឺចង្កេះ។ ខាងក្រោមនេះជាដំណោះស្រាយមួយចំនួន ដែលអាចជួយអ្នកអាចកាត់បន្ថយពី បញ្ហានេះបាន។

 

daulung5112_e8a0e

១ បរិភោគ អាហារដែលសំបូរបន្លែបៃតងឲបានច្រើន ជាពិសេសអាហារដែលសំបូរជាតិ Calcium

     Calcium ជាសារធាតុម្យ៉ាង ដែលជួយទ្រទ្រង់ប្រព័ន្ធឆ្អឹងឲបានរឹងមាំ។ ម្យ៉ាងវិញទៀតតាមការស្រាវជ្រាវរបស់ជនជាតិជប៉ុនបានឲដឹងថា អ្នកក៏ចាំបាច់ត្រូវការផងដែរ នូវជីជាតិមួយចំនួន នោះគឺ Vitamin K។ Vitamin នេះសំបូរនៅក្នុងសម្លរ បន្លែរបៃតង

វាក៏អាចជួយធ្វើឲ ឆ្អឹងរបស់អ្នករឹងមាំផងដែរ។

     អ្នកមានសុខភាពឆ្អឹងរឺងមាំ រាងកាយរបស់អ្នកក៏កាន់តែរឹងមាំប៉ុណ្នឹងដែរ​ ហើយក៏មិនងាយនិងជួបប្រទះនឹង បញ្ហាឈឹឆ្អឹងចង្កេះនេះផងដែរ។

២. បន្ថយទំងន់សំពាត របស់លោកអ្នក

     ប្រសិនបើសំពាត ឬកាតាប ស្ពាយក្រោយរបស់អ្នកមានទម្ងន់ធ្ងន់ លើសពី១០% នៃទម្ងន់របស់អ្នក តើអ្នកនៅតែស្ពាយវាឬយ៉ាងណា? ហេតុនេះហើយអ្នកគួរតែជ្រើសរើស កាតាបស្ពាយជំហៀង វិញ វាល្អជាជាង ការស្ពាយកាតាបពីក្រោយ។

៣. គេងឲបានគ្រប់គ្រាន់

     គ្រែដែលមានពូករឹងពេក ក៏វាមិនជាល្អប៉ុន្នានទេ ចំពោះសុខភាពឆ្អឹងខ្នងរបស់អ្នក។ តាមការស្រាវជ្រាវថ្មីមួយដែលបានចុះផ្សាយ នៅទស្សនាវដី Spine បានរកឃើញថា ចំពោះមនុស្ស ដែលគេងនៅលើគ្រែមានពូកទន់ មិនសូវជាជួបប្រទះ និងបញ្ហាឈឺឆ្អឹងចង្កេះ ដូចអ្នក ដែលគេងនៅលើពូករឹងនោះទេ។

៤. ឧស្សាហ៍ហាត់ប្រាណ និងអង្គុយឲបានត្រង់ខ្លួន

    អង្គុយធ្វើការ ក្នុងរយៈពេល៨ ម៉ោង ឬច្រើនជាងនេះ ក្នុង១ថ្ងៃៗគឺវាពិតជាបង្ករឲមានបញ្ហា មួយចំនួនដល់ឆ្អឹងខ្នងរបស់អ្នក។ ដូច្នេះហើយ ចូរអ្នកអង្គុយជាមួយនិងកៅអីដែលមានអីផ្អែក ដើម្បីជួយសម្រួល និងកាត់បន្ថយនូវការចុករោយចង្កេះផងដែរ៕     😉

 

អត្ថបទដកស្រង់និងប្រែសម្រួលពី www.dantri.com.vn

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s