៦ថ្ងៃនៅស្រុកស្រែ ស្រុកបវេល ខេត្តបាត់ដំបង

ធ្វើដំណើរ ចេញពីភ្នំពេញ​ នាវេលាម៉ោង៨ ព្រឹកថ្ងៃ២៨ មិថុនា ឆ្ពោះទៅកាន់ខេត្ត កំពង់ឆ្នាំងតាមរយៈឡាន ក្រុង បន្ទាប់មកសាងមកឡានអ៊ំ ដើម្បី បន្តដំណើរ ទៅកាន់ខេត្តបាត់ដំបងជាបន្ត។ គ្រាន់តែ ទៅកាន់ខេត្តបាត់ដំបង គិតទៅខ្ញុំបានឆ្លងកាត់ខេត្តដល់ទៅ ៥ មានពោធិ៏សាត់ កំពង់ឆ្នាំង ប៉ៃលិន។​ IMG_1262

ខាងឆ្វេងនេះ គឺជាទឹក ដែលខ្ញុំបានប្រើប្រាស់ ដូចជា ងូតទឹក បោកខោអាវ តែមុននិងយកមកប្រើ កូរស៊ីជូរ ២ ឬ៣​ ខ្វាច់ ទឹកឡើងថ្លា បន្តិច អាចប្រើ បានរាងគួរសម។​ មិននឹកស្មានសោះ ថាសម័យនេះ ហើយនៅមានតំបន់ខ្លះ អត់ទាន់មានទឹកស្អាត សំរាប់ ប្រើប្រាស់ទៀត សូម្បីតែភ្លើងអគ្គីសនីក៏អត់ មានដែរ កំសត់ណាស់។​ នេះជាជីវិតកសិករ ស្រុក ខ្មែរឬ? ពេលភ្លៀងម្តងៗ នាំកូននាំចៅ ត្រង់ទឹក ភ្លៀង ព្រោះអីទឹកហ្នឹង គឺជាទឹកសំរាប់ផឹក។IMG_1294

មានអារម្មណ៏ថា មកដល់នេះខ្ញុំចេះប្រើទឹកសន្សំសំចៃ ។Embarrassed smile បើនិយាយពីរឿងម្ហូបញាំ វិញពេលខ្លះស្រួលដែរ ចង់បានត្រី ទៅឆក់ទៅអីទៅ បាន១គីឡូ ឬ២គីឡូទៅ ក៏រួចបានម៉ានពេលដែរទៅ។ ចង់ស្លរសម្លរម្ជូរអី មានដើមពង្រ ក្បែរផ្ទះ ចង់បានត្រកួន ក៏ទៅបេះក្នុង ព្រៃអីចឹងទៅ។ គិតទៅជីវភាពស្រុកស្រែស្រួលម្យ៉ាង ដែរ តែទាស់ត្រង់អត់មានទឹកមានភ្លើងរាងយ៉ាប់តិច។Just kiddingកូនកសិករ គិតទៅកូនចៅដឹងតែអនាគតធ្វើស្រែ

គ្មានបានរៀនសូត្រអីឲបានជ្រៅជ្រះ ដូចអ្នកនៅទីប្រជុំជនទេ រៀនអស់ក្បាច់ហើយត្រឹមបឋមសិក្សា ណាបញ្ហាជីវភាព ណាបញ្ហាសាលានៅឆ្ងាយ គិតទៅបើ សម្លឹងមើលខ្លួនឯង គឺថាមានសំណាងណាស់ ដែលអាចរៀនបានប៉ុណ្នឹង។

​​

មកដល់ផ្តះវិញ ប្រហែលជាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៤ កក្កដា។​គេងបានម៉ានម៉ោង ស្រាប់តែមានទូរស័ព្ទថាឡចំហុយឈើកៅស៊ូអ៊ំ ឆេះ ប្រហែលជាម៉ោង២យប់ តែសំណាងល្អ ដែលអាចពន្លត់បាន មិនរាលដាលដល់ឡផ្សេងៗទៀត ឆេះត្រឹមតែ២ឡ។

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s