អំពីខ្ញុំ

欢迎大家

​​ សួស្តី ខ្ញុំបាទឈ្មោះ សិទ្ធី។ បច្ចុប្បន្ន ជានិស្សិតកំពុងសិក្សា នៅសាកលវិទ្យាល័យ វេជ្ជសាស្រ្តថាយប៊ិញ (2010-2016) នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ជានិស្សិត ដែលរៀនភាសា វៀតណាម ខ្សោយជាងគេ តែបែជាមករៀននៅវៀតណាម។🙂 ចំពោះប្រវត្តិសិក្សា គ្រាន់តែជាសិស្ស​ រៀនមធ្យមម្នាក់ តែប៉ុន្នោះ គ្មានអ្វីអស្ចារ្យនោះទេ។ ចំណែកឯ Blog មួយនេះ ខ្ញុំធ្វើឡើង ដើម្បីគ្រាន់តែជាការកែអផ្សុក និងប្រមូលអត្ថបទដែលខ្ញុំយល់ថាល្អៗ មកចងក្រងទុកមើលនៅថ្ងៃក្រោយតែប៉ុណ្នឹងឯង។​ បើមានអ្វីខុសឆ្គងត្រង់ប្រការណាមួយ ខ្ញុំបាទរីករាយនិងទទួលការរិះគន់របស់មិត្តអ្នកអាន។ សូមអរគុណ!🙂

 

 

 

24 thoughts on “អំពីខ្ញុំ

    • រីករាយណាស់ដែលបានស្គាល់! ខ្ញុំមកវៀតណាម បានជាង២ ឆ្នាំហើយ ឥឡូវខ្ញុំទើបតែរៀនឆ្នាំទី២ ហ្នឹង។ ចុះខាងនោះវិញ ទៅកូរ៉េរៀនផ្នែកអីដែរ? ហើយចូលឆ្នាំមានទៅដើរលេងនៅណាខ្លះដែរ? អូមែន! មិនចាំបាច់ ហៅខ្ញុំថាបង ទេ អៀនណាស់ ព្រោះអីខ្ញុំគិតថាយើងប្រហែលជាមានអាយុស្មើគ្នាទេ ចឹងអាច ហៅឈ្មោះខ្ញុំបាន ខ្ញុំគិតថាវាស្និទ្ធស្នាលជាង:mrgreen:

      • ហាសហា រីករាយដែលបានស្គាល់ដូចគ្នា នៅនេះរៀនគ្រប់គ្រង ចូលឆ្នាំអត់បានទៅណាទេគ្រាន់ជួនជុំជាមួយបងប្អូនមករៀននៅនេះខ្លះៗ អោយខ្ញុំហៅ mrgreen?

      • មានណា អាចហៅខ្ញុំថា សិទ្ធី បាន ហៅ mrgreen ចប់បណ្តោយ។🙂 រៀនគ្រប់គ្រងហ្នឹងបាន អាហារូបករណ៏មែនទេ?

      • អាហារូបករណ៏ បានពីបងប្អូន តាមពិតទៅទើបតែមកទីនេះបានជិត១ឆ្នាំប៉ុណ្ណោះ

      • សុំទោសណា ដែលសួរច្រើន តែខ្ញុំពិតជាចង់ដឹងមែន។ តើអាហារូបករណ៏ហ្នឹងបានរបៀបម៉េច អាចប្រាប់ខ្ញុំឲលំអិតបានទេ។​

      • សុំទោសណា​ដែលប្រាប់មិនច្បាស់ វាមិនមែនអាហារូបករណ៍អីទេ គឺខ្ញុំមករៀនចាយលុយខ្លួនឯងតើ មីងខ្ញុំគាត់រស់នៅទីនេះ ទើបអាចមករៀន និងរស់នៅទីនេះដែរណា

      • អាចប្រើបានច្រើនហើយ រៀននៅខ្មែរ​មួយឆ្នាំ រៀនថែមនាំនេះជិតមួយឆ្នាំទៀត។ ចុះសិទ្ឋិរៀនវៀតណាមបានប៉ុន្មានឆ្នាំដែរ??

      • ខ្ញុំរៀនបាន២ ឆ្នាំកន្លះហើយ។​ តែដឹងទេ ពេលខ្លះរៀនក៏ស្តាប់អត់បានដែរ ដូចគោមើលទូរទស្សន័ចឹង ខ្ញុំរៀនភាសាយួនបានតែ៨ខែហ្នឹង ហើយចូលសាកលភ្លាម ឆ្នាំដំបូងទើបវាពិបាកមែនទែន កត់ក៏កត់មិនទាន់ យាយរួមយ៉ាប់ម៉ង តែឥឡូវរាងធូរតិចហើយ។

      • អបអរសាទរផងចឹង ដូចតែគ្នាទេ តែយ៉ាងណាក៏គ្រាន់ជាងខ្ញុំដែរមើរទៅ

      • មិនទេ មេឃវានៅភ្លៀងនៅឡើយហ្នឹង មិនទាន់ឃើញស្រឡះទេ មិនដឹងថ្ងៃណាទេ ទើបវាស្រឡះ ហើយឃើញឥន្ទនូនោះ🙂 អូ ហើយថ្ងៃណា មកលេងស្រុកខ្មែរដែរ?

      • វិស្សមកាលរដូវក្តៅនេះឯងមើលទៅ​ តាមម៉ាក់ខ្ញុំគាត់មិនសូវចង់អោយទៅញឹកទេ ព្រោះអស់លុយច្រើន ហាសហា​ បើនៅវៀតណាមដូចជាស្រួលជាង

      • ហាហា ខ្ញុំមួយឆ្នាំទៅលេង ផ្ទះតែម្តងដែរហ្នឹង ទៅតែចូលឆ្នាំចិនទេ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s